ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមករា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បត៍ ទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ. ចុះថ្ងៃទី ៣០ ខែធ្នូ​ ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធ ZOOM , មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត,រដ្ឋបាលក្រុង,រដ្ឋបាលស្រុក,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,អង្គភាពលទ្ធកម្មខេត្ត,មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលឃុំ សង្កាត់ ទាំងប្រាំ សុរបចំនួនប្រមាណ ៦០ រូប។

ព័ត៌មានទាក់ទង